ព័ត៌មានជាតិ

បុណ្យអុំទូក៣ថ្ងៃ ខេត្តព្រះវិហារទេសចរចូលមកកំសាន្តជាង១ម៉ឺននាក់

 

ព្រះវិហារ៖រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តព្រះវិហារមានភ្ញៀវទេសចរមកកម្សាន្ត ជាង១ម៉ឺននាក់ នៅតាមតំបន់រមណីយដ្ឋាននានា។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថា ស្ថិតិភ្ញៀវទេសចរ ដែលបានដើរកម្សាន្តនៅតាមរមណីយ ដ្ឋាននានាក្នុងខេត្តព្រះវិហារ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃមានចំនួន១០.៨៧៣នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០.៧៧១នាក់ និងភ្ញៀវអន្តរជាតមានចំនួន១០២។
លោក គង់ វិបុលបាន បន្តថា ភ្ញៀវទេសចរជាតិថយចុះ ៣១,៤៥ភាគរយ និងភ្ញៀវទេសចរអន្តរជាតិថយចុះ ៧,៣៩ភាគរយ បើធៀបនឹងឆ្នាំមុន។ សកម្មភាពការងារដែលមន្ទីរទេសចរណ៍ខេត្ត បានចូលរួមដោយយកចិត្តទុកដាក់អនុវត្តតាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។
សូមបញ្ជាក់ថា ខេត្តព្រះវិហារ ទីតាំងទេសចរណ៍ដែលភ្ញៀវតែងតែងមកកម្សាន្តរួមមាន៖ ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ប្រាសាទកោះកែរ ស្ថិតក្នុង ស្រុក គូលែន ភ្នំត្បែងមានជ័យ ស្ថិតក្នុងស្រុកត្បែងមានជ័យ និងទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងស្រុកឆែប ជាប់ព្រំដែនឡាវ និងតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *