ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រីជិត២០០នាក់ ប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅមជ្ឈមណ្ឌលកោះពេជ្រ

(ភ្នំពេញ)៖ នៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ធ្នូ ២០២៣ យុវជនប្រុសស្រីជិត២០០នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួន ព្រមទាំងអប់រំ បន្ទាប់ពីពួកគេប្រមូលផ្តុំជុំគ្នាយ៉ាងកកកុញនៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពញ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយអប់រំរួច សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ លើកលែងតែម៉ូតូកែទម្រង់ ដូរាងឡើងស៊េរី និងគ្មានស្លាកលេខ ត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *