ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូរួចអូសជិត២០ម៉ែត្របុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ រថយន្ត ដឹកឥដ្ឋពាក់ផ្លាកលេខ កំពត 3A-1605 បើកតាមផ្លូវជាតិលេខ៤ ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកម៉ូតូវី ពាក់ស្លាកលេខ ភ្នំពេញ1BP-7758 និងអូស ប្រហែលជិត២០ម៉ែត្រ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។ករណីនេះបានកើតឡើងនៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីរសៀលថ្ងៃទី៨ខែកុម្ភ: ឆ្នាំ២០២១។
ក្រោយកើតហេតុតៃកុងរថយន្តបង្កបានចុះគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។រថយន្តបង្ក និងម៉ូតូត្រូវសមត្ថកិច្ច ជំនាញ វាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *