ព័ត៌មានសន្តិសុខសង្គម

បើករថយន្តលឿនទៅបុកពីក្រោយរថយន្តដឹកដីខ្ទេចមួយកំណាត់មុខ

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយបណ្ដាលឱ្យខូច រថយន្តមួយកំណាត់មុខនៅលើស្ពានលីយ៉ុងផាត់ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាកាលពីរសៀលថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តទាំងពីរបើកបរស្របទិសគ្នាពីកើតទៅលិចដោយរថយន្តដឹកដីធុនធំពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ចាម 3A-0244 បើកពីមុខ។ រថយន្តដឹកដីក៏បានជួបវាក់ជាមួយរថយន្ត១គ្រឿងទៀតធ្វើឱ្យគាត់ជាន់ហ្វ្រាំងរថយន្តទាំងប្រថុចញ៉ុចបណ្ដាលឱ្យរថយន្តRAV4 ពណ៌ឈាមជ្រូកពាក់ផ្លាកលេខភ្នំពេញ 2C-4142 បានជ្រុលទៅបុករថយន្តដឹកដីពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្តRAV4ខូចខ្ទេចមួយកំណាត់មុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *