ព័ត៌មានសន្តិសុខសង្គម

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់

ភ្នំពេញ៖(ព័ត៌មានបឋម)គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តក្រឡុកស៊ីម៉ងត៍និងម៉ូតូគុបជ្រុងបណ្តាលឱ្យស្រ្តីម្នាក់ស្លាប់ភ្លាមនៅផ្លូវ២០០៤ ម្តុំស្តុបណតប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២។
បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅ ដល់ទីតាំងខាងលើបានវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក នៅជំនាញនគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *