ព័ត៌មានសន្តិសុខសង្គម

ចោរឆក់ទូរសព្ទពីគ្រូបពេទ្យម្នាក់ និងកៀរដួលម៉ូតូផ្ទប់រថយន្តឲ្យរបួស

ភ្នំពេញ៖ក្រុមចោរចំនួន៤នាក់ជិះម៉ូតូ២គ្រឿងបានឆក់ទូសព្ទពីអ្នកគ្រូពេទ្យម្នាក់បានសម្រេចនិងកៀរផ្តួលម៉ូតូជនរងគ្រោះផ្ទប់រថយន្តឱ្យរងរបួសហើយចោរនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
ហេតុការណ៍នោះបានកើតឡើងតាមផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសចោមចៅ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៩ ខែមករា។
សាក្សីបានឱ្យដឹងថា មុនកើតក្រុមចោរ៤នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន២គ្រឿង។ ចំណែកស្ត្រីរងគ្រោះមិនបានប្រាប់អត្តសញ្ញាណទេដោយបានបង្ហើបថាជាគ្រូពេទ្យប្រចាំនៅគ្លីនិកឯកជនមួយក្បែរប៉ុស្តិ៍នគរបាលចោមចៅទី៣បានរងរបួសហើយបាត់ទូរសព្ទម៉ាកIPhone 14 Pro Max មួយគ្រឿង។
អ្នកគ្រូពេទ្យពេលកំពុងជិះម៉ូតូម៉ាកស្កុបពីត្រូវក្រុមគ្រួសារបានទូរសព្ទចូលហើយគាត់ក៏ដកទូរសព្ទចេញពីហោប៉ៅយកមកនិយាយក៏ត្រូវចោរ២នាក់ជិះម៉ូតូមកឆក់យកទូរសព្ទបានសម្រេច។ ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមនិងស្រែកថាចោរៗស្រាប់តែមានចោរ២នាក់ទៀតជិះម៉ូតូមកពីក្រោយកៀរម៉ូតូអ្នកគ្រូពេទ្យរូបនោះដួលផ្ទប់រថយន្តបណ្ដាលឱ្យរងរបួសតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *