ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ដាច់ជើងម្ខាង

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងត៍បើកបុកម៉ូតូហើយអូសធ្លាក់ចូលក្នុងលូទឹកស្អុយណ្តាលឱ្យបុរសម្នាក់ដាច់ជើងម្ខាងនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី១០ ខែសីហា។
បុរសរងគ្រោះឈ្មោះ ស រដ្ឋា អាយុ៣៤ឆ្នាំអ្នកលក់ស្រា ស្នាក់នៅស្រុកកៀនស្វាយខេត្តកណ្តាល។មុនកើតហេតុបុរសនេះបានជិះម៉ូតូម៉ាកហុងដា ដឹកស្រាសចំនួន៤កាន ។មកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍បើកយ៉ាងលឿនបុក ពីក្រោយម៉ូតូរួចកិននិងអូសធ្លាក់ចូលក្នុងលូទឹកស្អុយ។ឯអ្នកបើកម៉ូតូរងរបួសធ្ងន់ដាច់ជើងខាងស្តាំ។
សមត្ថកិច្ចជំនាញបានចុះយករថយន្តនិងម៉ូតូទៅរក្សាទុកនៅនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីដោះស្រាយពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *