ព្រះវិហារ៖ កាលនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទសុភក្រ្តា មេបញ្ជាការទ័ពខេត្តព្រះវិហារ បាន យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ ប្រភេទ(អាស្ត្រាហ្សេនីកា) ជូនដល់កងកម្លាំងទីបញ្ជាការ ទិសយោធភូមិភាគទី ៤ ដែលបំពេញភារកិច្ច ជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡាវ ដើម្បីប្រឆាំងនឹងការវាយ ប្រហារពីវីរុសកូវីដ~១៩ បម្លែងថ្មី ប្រភេទដែលតា(Delta) ដែលកំពុងផ្ទុះខ្លាំងពីប្រទេសថៃ។។
លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានថ្លែង ថា៖ វ៉ាក់សាំង ដែលចាក់ជូនមន្ត្រីរាជការកងកម្លាំង គ្រួសារទ័ពជួរមុខដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាងដើម្បីរកវ៉ាក់សាំងនិងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា៕