ខេត្តកំពង់ឆ្នាំង៖អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអនុវត្តដីកាសម្រេចលើដីឯកជនចំនួន២ម្ចាស់ដែលមានទំហំដីជិត៦ម៉ឺនម៉ែត្រការ៉េដើម្បីសាងសង់ផ្លូវ,ចិញ្ចើមផ្លូវ,រង្វង់មូល,សួនច្បារ,,និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗស្របតាមប្លង់គោលនៃគម្រោងអភិវឌ្ឍន៍របស់ខេត្ត។
ដីកាលេខ២៦៥/២០ចុះហត្ថលេខាដោយអភិបាលខេត្តកំពង់ឆ្នាំងលោកឈូរច័ន្ទឌឿនកាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២០សម្រេចមោឃភាពកិច្ចសន្យាលក់ផ្តាច់ចុះថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៥របស់ឈ្មោះរឺក់វាខ្លីនភេទប្រុសទីលំនៅបច្ចុប្បន្ននៅភូមិទី១០សង្កាត់ទួលស្វាយព្រៃខណ្ឌចំការមនរាជធានីភ្នំពេញ។ដែលមានដីទំហំ៥៥.៥០១,៤៣ម៉ែត្រការ៉េស្ថិតនៅភូមិទី៦សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំងអមដោយឯកសារយោង គំនូសបង្ហាញទីតាំង ចុះថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥។
ដីកាទី២លេខ២៦៦/២០សម្រេចដោឃភាពកិច្ចសន្យាលក់ផ្កាច់ចុះថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៥របស់ឈ្មោះម៉ក់វ៉ាន្នីនភេទប្រុសទីលំនៅបច្ចុប្បន្ននៅភូមិទី១០សង្កាត់ទួលស្វាយព្រៃខណ្ឌចំការមនរាជធានីភ្នំពេញដែលមានដីទំហំ៤២៤,០៦ម៉ែត្រការ៉េស្ថិតនៅភូមិទី៦សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងអមដោយឯកសារយោង គំនួសបង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៥៕សហការី
សូមអានដីកាសម្រេចមោឃភាពខាងក្រោម៖