Uncategorized

បើករថយន្តលឿនធ្វើទៅបុករនាំងរបងព្រលានយន្តហោះខ្ទេចមួយកំណាត់មុខ


​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ដ​ក្នុង​ល្បឿន​លឿន​​ជ្រុល​ទៅបុក​រនាំង​ដែក​របង​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​បណ្តាលឱ្យ​ខូច​មួយ​ផ្ទាំង​ឯ​រថយន្ត​ខ្ទេចមួយកំណាត់មុខ​​។​ហេតុការណ៍​នេះ​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​។​
​សាក្សី​បានឱ្យដឹងថាៈ​រថយន្ត​បង្ក​ម៉ាក​តូ​យូ​តា​ព្រូស​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2BI.5520​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​បានគេច​ម៉ូតូ​រួចជ្រុល​ទៅបុក​រនាំង​ដែក​បាំង​របង​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​​។​តែ​អ្នកបើកបរ​អត់​មាន​របួសធ្ងន់ធ្ងរ​ទេ​ហើយ​ឡើង​ជិះ​ម៉ូតូ​កង់​បី​គេចខ្លួនបាត់​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *