Uncategorized

បុរសម្នាក់លោតទម្លាក់ពីលើភ្នំសម្លាប់ខ្លួនដោយសារគ្មានលុយទៅលក់យកម៉ូតូ

 

បន្ទាយមានជ័យ​៖​បុរស​ម្នាក់​គ្មាន​លុយ​ទៅ​លោះ​យក​ម៉ូតូ​ដែល​ខ្លួន​បញ្ចាំ​ហើយ​មិន​ហ៊ាន​ចូល​ផ្ទះ​ក៏​បែរជា​ឡើងលើ​កំពូលភ្នំ​ធំ​លោត​ទម្លាក់​សម្លាប់ខ្លួន​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ជើងភ្នំ​ធំ​ស្ថិតនៅ​ភូមិ​ភ្នំ​ធំ​ត្បូង​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី បានឱ្យដឹងថា​៖ ជន​អត្តឃាត​ឈ្មោះ រ៉​ន ភា​រ៉ា ហៅ​បារាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ សឿង សុ​ផា ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​នៅ​ភូមិ ភ្នំ​ធំ​ត្បូង ឃុំ​អូ​ប្រាសាទ​ស្រុក​មង្គល​បូរី បាន​ប្រាប់​សមត្ថកិច្ច​ថា​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​វេ​ម៉ោង​៦​យប់​ជនរ​នេះ​បាន​ហូបបាយ​ជាមួយ​ខ្លួន​។​បន្ទាប់មក​បាន​និយាយថា​ពិបាកចិត្ត​ណាស់​។​គឺ​យក​ម៉ូតូ​ទៅ​បញ្ចាំ​គេ​គ្មាន​លុយ​ទៅ​លោះ មិន​ហ៊ាន​ចូល​ផ្ទះ​ទេ​។​បុរស​នោះ​បន្តថា​៖​ពិបាក​ពេក​ចង់តែ​ស្លាប់​ឱ្យ​ផុតៗ​ចង់តែ​ឡើងលើ​ភ្នំ​ឱ្យ​រន្ទះបាញ់​ស្លាប់​រួច​ក៏​បែក​គ្នា​ទៅ ។​
​លោក​សឿង​សុធា​បាន​បន្តថា​៖​លុះដល់​ម៉ោង​ប្រហែល​មួយ​រំលង​អា​ធ្រា​ត្រ​ខ្លួន​បានឮ​ដូច​អ្វី​ម្យ៉ាង​នៃ​ភ្នំ​ខាងក្រោយ​ផ្ទះ​បាក់​ធ្លាក់​ដូចដែល​ធ្លាប់​ឮ​ថ្មភ្នំ​ធ្លាក់​ជា​ញឹកញយ​។​លុះដល់​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៣០​ខែមិថុនា​ពេល​ខ្លួន​ដើរទៅ​បត់ជើង​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅ​នឹង​ជើងភ្នំ​។​

​ប៉ុន្តែ​លោក​អធិការនគរបាល​ស្រុក​មង្គល​បូរី​បាន​បញ្ជាក់ថា​៖​យោង​សាវតារ​ឈ្មោះ​រ៉​នភា​រ៉ា​នេះ​ជា​មុខសញ្ញា​ជក់​និង​លក់​ថ្នាំញៀន​ហើយក៏​ធ្លាប់​ជាប់ពន្ធនាគារ​និង​នៅ​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​(​អប់រំ​បន្សាប​សារធាតុ​ញៀន​)​។​ជននេះ​ក៏​ជា​ជនបង្ក​នាពេល​កន្លងមក​ផងដែរ​ដូចជា​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ឪពុកម្ដាយ​អស់​ជាច្រើន​មកហើយ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *