ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ ប្រតិភូដឹកនាំដោយលោកស្រី សួនរដ្ឋលេខាធិការក្រសួងវប្បធម៍នឹងវិចិត្រសិល្បៈតំណាងលោកស្រីបណ្ឌិតភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈបានអញ្ជើញចុះសួរសុខទុក្ខនឹងនាំយកអំណោយមកចែកជូនដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ សំរាប់ឱកាសបុណ្យភ្ជុំបិណ្ឌ។
នាឱកាសនោះលោកស្រីសួនបាននាំយកប្រសាសន៍ផ្តាំផ្ញើរនឹងសួរសុខទុក្ខពីរសំណាក់លោកជំទាវបណ្ឌិតភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌នឹងវិចិត្រសិល្បៈជូនដល់នាយនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៧៩៥ថាសមរភូមិមុខនឹងសមភូមិក្រោយគឺយើងមិនអាចកាត់ផ្តាច់បានត្រូវតែឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់។ជាពិសេសសម្ព័ន្ធភាពរវាងក្រសួងវប្បធម៍នឹងវិចិត្រសិល្បៈជាមួយកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលក្រសួងយកចិត្តទុក្ខដាក់ជារៀងរាល់ឆ្នាំមិនថាចូលឆ្នាំ ឬបុណ្យភ្ជំ លោកតែងតែចុះសួរសុខទុក្ខអំពីរការលំបាកផ្សេងៗរបស់កងកម្លាំង នៅតាមបន្ទាត់ព្រំដែន ។
លោកស្រីបាននាំយកនូវគ្រឿងឧបភោគបរិភោកជាច្រើន រួមទាំងថវិការចំនួន៥លានរៀល ជូនដល់ទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៧៩៥ នាយនគរបាលម្នាក់២០ម៉ឺនរៀល នាយរងនគរបាលម្នាក់១០ម៉ឺន នឹងពលនគរបាលម្នាក់៦ម៉ឺនរៀល ៕