ខេត្តព្រះវិហារ៖លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០២១បានដឹកនាំក្រុមការងារបានចុះពិនិត្យសួរសុខទុក្ខប្រជាពលរដ្ឋនិងមន្ត្រីប្រចាំការនៅតាមមណ្ឌលធ្វើចក្តាឡីស័កក្នុងស្រុកជាំក្សាន្តនិងមណ្ឌលធ្វើចក្តាឡីស័កនៅក្រុងព្រះវិហារ។ជាមួយនោះបានបន្តចុះពិនិត្យមើលការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់នៅរង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត។
លោកប្រាក់សុវណ្ណបានផ្តាំផ្ញើដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលធ្វើចត្តាឡីស័កទាំងអស់នៅក្នុងខេត្តត្រូវយកចិត្តទុកដាក់ក្នុងបំពេញការងារឱ្យបានល្អដោយសហការជាមួយអាជ្ញាធរស្រុកក្រុង។ពិសេសត្រូវខិតខំប្រមូលព័ត៌មានពាក់ព័ន្ធនិងប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេសធ្វើយ៉ាងណាណែនាំផ្សព្វផ្សាយឱ្យពួកគាត់មកសម្រាកធ្វើចក្តាឡីស័កនៅមណ្ឌលឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
សូមបញ្ជាក់ថាសម្ភារដែលផ្តល់ជូនក្នុងមួយមណ្ឌលរួមមាន៖ប្រជាពលរដ្ឋដែលសម្រាកនៅមណ្ឌលចក្តាឡីស័កទាំងពីរមណ្ឌល ចំនួន ៨នាក់ មណ្ឌលជាំក្សាន្តចំនួន ៥នាក់ ផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ ចំនួន៣នាក់។ក្នុងម្នាក់ ទឹកសុទ្ធ១ កេស មី១កេស សារុង១ ជែល ១ដប និងថវិកាចំនួន ៣០.០០០រៀល។ផ្តល់ជូនមន្ត្រីប្រចាំការនៅមណ្ឌលចក្តាឡីស័កចំនួន២៣នាក់ស្រុកជាំក្សាន្តចំនួន១០នាក់និងមណ្ឌលចក្តាឡីស័កនៅផ្ទះសំណាក់គ្រូក្រុងព្រះវិហារចំនួន១៣.ក្នុងម្នាក់ៗថវិកា៣០.០០០រៀលសារុង១និងម៉ាសទុកប្រើប្រាស់នៅមណ្ឌលចំនួន ៣ប្រអប់, ផ្តល់ជូននគរបាលការពារទាំងបីទីតាំងចំនួន ២០នាក់ ក្នុងម្នាក់ៗ ចំនួន២០.០០០រៀល៕សហការី