Uncategorized

កម្លាំងរដ្ឋបាលជលផលខេត្តក្រចេះចុះបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទ

 

ក្រចេះ​៖​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តក្រចេះ​,​ផ្នែក​រដ្ឋបាល​ជលផល​កាំ​ពី​,​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​,​សហការ​ជាមួយ​មន្ត្រី​នាយកដ្ឋាន​កិច្ចការរដ្ឋបាល និង​នីតិកម្ម នៃ​រដ្ឋបាល​ជលផល​។​ក្រសួងកសិកម្ម​,​ក្រុមប្រឹក្សា​សង្កាត់​, ប៉ុស្តិ៍នគរបាល​រដ្ឋបាល​, ប្រជា​ការពារ​ភូមិ និង​សហគមន៍​នេសាទ​,​សង្កាត់​រកា​កណ្តាល​,​បាន​ចុះ​ត្រួតពិនិត្យ​បង្ក្រាប​បទល្មើស​ជលផល​នៅ​ចំណុច​បឹង​រំ​លាច ស្ថិតនៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក ម៉ុក ពន្លក នាយ​ខណ្ឌ​ជលផល​ក្រចេះ បានឱ្យដឹងថាៈ ការបង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច ដកហូត និង​រឹបអូស​បាន​វត្ថុតាង​ល្មើសច្បាប់ មួយចំនួន​មាន​លូ​ស្បៃ​មុង ចំនួន​២៩ មាត់​លូ​,​របាំង​ស្បៃ​មុង ចំនួន​២៥​ខ្សែ ប្រវែង ១.២០០​ម​, បង្គោល​ឫស្សីឃ្លៃ ចំនួន ៣៧៥​ដើម​,​។​ចាក់​លែង​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ​វិញ ចំនួន ១១​គីឡូក្រាម ហើយ​វត្ថុតាង​ល្មើសច្បាប់​ទាំងអស់ ត្រូវបាន​ដឹកជញ្ជូន យកទៅ​ថែរក្សា​ទុក នៅ​ខណ្ឌ​រដ្ឋបាល​ជលផល ដើម្បី​រង់ចាំ​សុំ​គោលការណ៍ សម្រេច​ពី​ថ្នាក់ដឹកនាំ​។​

​លោក សូម​អំពាវនាវ និង​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យចូល​រួមគ្នា ជាពិសេស​ប្រជា​នេសាទ សូម​យោគយល់ និង​សុំ​អោយមាន ការចូលរួម ដើម្បី​ថែរក្សា ការពារ នូវ​ធនធាន​ជលផល ទាំងអស់គ្នា ជាពិសេស​មិនត្រូវ​យក ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​ច្បាប់​ស្ដីពី​ជលផល បាន​ហាមឃាត់​។ ដូចជា ឧបករណ៍ ឆក់​ត្រី និង​ឧបករណ៍​នេសាទ ស្បៃ​ម៉ុង ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ យ៉ាងធ្ងន់ធ្ងរ កុំ​យកមក​ធ្វើការ​នេសាទ ក្នុង​ដែនដី​នេសាទ ទាំង​បឹង​, ទន្លេ​, ព្រែក​, ស្ទឹង និង​អូរ ។​ព្រោះថា ឧបករណ៍​ទាំងនេះ បាន​បំផ្លិចបំផ្លាញ ទាំង​ត្រី​មេ​ពូជ និង​កូន​ត្រី​តូចៗ សូម្បីតែ​កូន​កំ​ពិស ក៏​មិន​សេសសល់​ដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *