Uncategorized

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការមុខសញ្ញាឆក់ក្នុងក្រុងសៀមរាប

​សៀមរាប​: សមត្ថកិច្ច​នគរបាលបានបញ្ជូនជនសង្ស័យ​ម្នាក់ទៅ​តុលាការ​​ជា​មុខសញ្ញា​ឆក់​ក្នុង​ក្រុង​សៀមរាប​​និង​វត្ថុតាង​ម៉ូតូ​ដែល​ជិះ​ក្នុង​ការធ្វើសកម្មភាព​ឆក់​នាពេល​កន្លងមក​។​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បានធ្វើ​ឡើង​នៅ​ផ្ទះរ​បស់ជនស​ង្ស័​យ​ក្នុងភូមិ​តាភុល​សង្កាត់​ស្វ​យ​ដង្គំ​ក្រុង​/​ខេត្តសៀមរាបកាលពីរសៀល​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២០​។

មន្ត្រីនគរបាល​ក្រុង​សៀមរាប​បាន​ឱ្យដឹងថាៈ​ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​សកម្ម​ខាង​ឆក់​កាបូប​និង​ទ្រព្យសម្បត្តិ​រួម​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ទៀត​។​មន្ត្រីដដែលបាន​បន្តថា ជនសង្ស័យ​មានឈ្មោះ​មឿ​សា​ម៉ាច​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ត្រូវកម្លាំងបញ្ជូនជនសង្ស័យ​ម្នាក់នេះទៅ​តុលាការ​​ដើម្បីចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *