ព័ត៌មានជាតិ

ផ្ទេរមុខតំណែងប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ

ព្រះវិហារ៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ កាលពីថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីប្រកាសផ្ទេរមុខតំណែងប្រធានក្រុមការងារយុវជនគណបក្សខេត្តក្រោមអធិបតីភាព លោកប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណ:កម្មាធិការគណបក្សខេត្តលោកឡុង សុវណ្ណ សមាជិកគណៈកម្មាធិកាកណ្តាល អនុប្រធានគណបក្សខេត្តលោក ណែម វ៉ា អនុប្រធានប្រចាំការគណ:កម្មាធិការគណបក្សខេត្ត។
ក្នុងឱកាសនោះដែរ លោកប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណ:កម្មាធិការគណបក្សខេត្ត ក៏បានផ្តាំផ្ញើរដល់យុវជនឲ្យខិតខំប្រឹងប្រែងបម្រើឲ្យគណបក្សឈានទៅយកជោគជ័យឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ។ ក្នុងការផ្ទេរតំណែងនេះ លោក យ៉ុង គឹមហ៊ាន ត្រូវបានសម្រួលភារកិច្ច តែតាំងលោក អ៊ុក គឺសាន្ត ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ ។
ក្នុងនោះ លោក អ៊ុក គឹមសាន្ត ក៏បានប្តេជ្ញាចិត្តខិតខំបម្រើជាតិ មាតុភូមិពិសេសគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត និងដោយអនុវត្តគោលការណ៍រក្សាចាស់បង្កើតថ្មីក្នុងការដឹកនាំយុវជនគ្រប់ស្រទាប់ដូចពាក្យថាយុវជនបក្សម្នាក់សន្លឹកឆ្នោត១ និងឈរលើពាក្យស្លោក យុវជនដើម្បីឈ្នះ ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *