ព័ត៌មានសន្តិសុខសង្គម

រថយន្តបុកម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់និងរបួស០២នាក់នៅស្រុកសំរោងទង

កំពង់ស្ពឺ៖រថយន្ដកាមរីបាឡែនពាក់ផ្លាកលេខភ្នំពេញ2P-0696 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានគេចខ្លួនក្រោយកើតហេតុ។រថយន្តនេះបុកម៉ូតូលើផ្លូវលេខ1440ត្រង់ភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖រថយន្ដបើកបរ បានបុកជាមួយម៉ូតូ ម៉ាកហុងដា សេ125 សេរី2018 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1K-1318 អ្នកបើកបរឈ្មោះ អុំ សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងទន្លាប់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ឌុបមនុស្ស២នាក់ ៖
ឈ្មោះ សឿន សុខជា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺនិងឈ្មោះ នៅ សុខគា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខេត្តតាកែវ។ករណីនេះ ស្លាប់ម្នាក់របួសធ្ងន់២នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *