ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូបុករថយន្តពីក្រោយ ដួលរបួសធ្ងន់២នាក់

ភ្នំពេញ៖បុរស២នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ទាំ២នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅលើស្ពានអាកាសផ្សារដីហុយ តាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២។
សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តស្តារិច បើកពីលិចទៅកើតឡើង ស្ពានអាកាសផ្សារដីហុយ ក៏មានម៉ូតូម៉ាកហុងដាស្គូពី ជិះដោយបុរស២នាក់មកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពីក្រោយបណ្ដាលឱ្យម៉ូតូនោះដួលបោកក្បាលរងរបួសធ្ងន់២នាក់។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមក យកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមក្រោយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *