ព័ត៌មានជាតិ

សាខាកាកបាទក្រហម ខេត្តព្រះវិហារ យកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មីន

 

ព្រះវិហារ៖ លោកយ៉ុងគឹមហ៊ាន អភិបាលរងខេត្ត និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត តំណាងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២បានចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ។
ជាមួយនោះបាននាំយកអំណោយ ផ្តល់ជូនលោក ង៉ា ម៉ៅ អាយុ ៣១ឆ្នាំ ពលរដ្ឋរស់នៅភូមិត្រពាំងធំ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ដែលបានរងគ្រោះដោយសារគ្រាប់មីន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ រងរបួសបែកប្រអប់ជើងខាងស្តាំ។

លោកនាយកប្រតិបត្តិសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់ជនរងគ្រោះលោក ប្រាក់ សុវណ្ណ ពិសេសសម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។សម្តចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកនៅគ្រប់ទីកន្លែង ពិសេសជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយមិនប្រកាននូវពណ៌សម្បុរ សាសនា ឫនិនា្នការនយោបាយអ្វីឡើយ និយាយរួមទីណាមានការលំបាកទីនោះតែងតែមានកាកបាទក្រហមជានិច្ច ។
សម្ភារដែលបានយកមកប្រគល់ជូននាពេលនេះរួមមាន៖ទឹកសុទ្ធ ៤កេស ទឹកដោះគោឆៅ ១យួរ និងថវិកាមួយចំនួន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *