ព័ត៌មានសន្តិសុខសង្គម

ត ខ្សែភ្លើងឆក់ត្រី ក្នុងស្រះ ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ស្វាយរៀង៖បុរសម្នាក់បានតខ្សែភ្លើងចេញពីបារ៉ែតផ្ទះដើម្បីឆក់ត្រីក្នុងស្រះក៏ភ្លាត់ស្នៀតត្រូវចរន្តភ្លើងឆក់បណ្ដាលឱ្យស្លាប់ខ្លួនឯង។
នគរបាលស្រុកបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងវត្តសារ៉ាយ ភូមិអង្គតាមោគ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីល្ងាចថ្ងៃទី៩ខែមករាឆ្នាំ២០២២។បុរសដែលស្លាប់ឈ្មោះ ម៉ៅ យិនឡុង អាយុ២៥ ឆ្នាំជាកសិករនៅភូមិ ឃុំខាងលើ។មុនកើតហេតុបុរសរូបនេះបានដើរទៅស្រះទឹកក្នុងវត្តសារ៉ាយដើម្បីឆក់ត្រីទុកធ្វើម្ហូប ។
មួយសន្ទុះក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថា បុរសនោះត្រូវចរន្តខ្សែភ្លើងឆក់ស្លាប់ព្រោះរាយខ្សែភ្លើងឆក់ត្រីក្នុងស្រះ។បន្ទាប់ពីមានមនុស្សស្លាប់សមត្ថកិច្ចបានបញ្ជាក់ថា បុរសនេះពិតជាស្លាប់ដោយសារចរន្តខ្សែភ្លើងឆក់មែនគឺអត់មានស្លាកស្នាមសម្គាល់ជារឿងផ្សេងទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *