ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកកៀររថយន្តបណ្ដាលឲ្យ ក្រឡាប់នៅលើស្ពានព្រៃព្នៅ

ភ្នំពេញ៖រថយន្ត១គ្រឿងកំពុងបើកបរមានរថយន្តមួយគ្រឿងទៀតមកកៀរបណ្តាលឱ្យក្រឡាប់ បង្កឱ្យមានការភ្ញាក់ផ្ញើល នៅលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយខ្លួនឯងដោយរថយន្ត១គ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AN9748 ធ្វើដំណើរ ឆ្លងកាត់តាមបណ្តោយផ្លូវស្ពានលីយ៉ុងផាត់ ។ពេលមកដល់ ត្រង់គល់ស្ពានខាងលិច ស្រាប់តែមានរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាកបានបើកបរមកកៀរ បណ្តាលឱ្យរថយន្ត ជ្រុលទៅបុកបង្គោលភ្លើង និងក្រឡាប់រងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ យកវត្ថុតាង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីឱ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅប៉ុស្តិ៍រដ្ឋបាល ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *