ស្វាយរៀង៖បុរសពីរនាក់ បានរងរបួសធ្ងន់ទាំងសងខាងដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូទម៉ូតរ៉ឺម៉កដែលគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយ យ៉ាងពេញទំហឹងបណ្ដាលឲ្យធ្លាក់ស្រែ។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ ១ គីឡូម៉ែត្រ១៣៣និង១៣៤ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលជិះម៉ូតូរងរបួសធ្ងន់មានឈ្មោះ សូ សារឹម អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចេក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ត ស្វាយរៀងជិះម៉ូតូ ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ១HJ ៤៧៤៧ ខូចខាតយ៉ាងដំណំ។ចំណែកអ្នកបើកម៉ូតូរ៉ឺម៉កមានឈ្មោះ សុខ រុំ អាយុ ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិពោន ឃុំសង្កែ ស្រុក រំដួល ខេត្តស្វាយរៀង ៕