ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្តស្រុកជាំក្សាន្ត ចាប់ជនសង្ស័យ០៣នាក់ ជាមួយគ្រឿងញៀន ត្រៀមបញ្ជូនទៅតុលាការ

 

ព្រះវិហារ៖កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បានចាប់ជនសង្ស័យចំនួន៣នាក់ ជាមួយវត្ថុតាងគ្រឿងញៀន ហើយត្រៀមបញ្ជូនទៅតុលាការ។ការឃាត់ខ្លួននៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣។

មន្ត្រីអាវុធហត្ថស្រុកជាំក្សាន្តបានឱ្យដឹងថា ក្រោយទទួលព័ត៌មានសម្ងាត់ពីពលរដ្ឋរួចមក កម្លាំងជំនាញបានចុះបង្រ្កាបករណីរក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ឈ្មោះ សេង គឹមសឿន អាយុ ៣៦ឆ្នាំ។

ឈ្មោះ ចាន់ វិច្ឆិកា ភេទស្រី អាយុ ៣៦ឆ្នាំ និងឈ្មោះ កាំង សុខឃាង អាយុ២៣ឆ្នាំ។អ្នកទាំង៣នៅភូមិឃុំខាងលើ រីឯឈ្មោះអិច បានរត់គេចខ្លួន។ កម្លាំងបានដកហូតវត្ថុតាងមានគ្រឿងញៀនចំនួន២៩កញ្ចប់-លុយខ្មែរ២០.០០០រៀល-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង-ម៉ូតូ១គ្រឿង និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។

ក្រោយពីឃាត់ខ្លួននិងសាកសួររួច កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត បាននាំជនសង្ស័យទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *