ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធបទលើ្មសប្រើប្រាស់គ្រឿងញៀននិងកំពុងបន្តនីតិវិធី។ សមត្ថកិច្ចបានឱ្យដឹងថា ផ្នែកជំនាញបានចាប់ជនសង្ស័យចំនួន១១នាក់ ដែលប្រព្រឹត្តបទលើ្មសនូវសារធាតុញៀនខុសច្បាប់។
ក្នុងប្រតិបត្តិការនេះត្រូវនគរបាលខណ្ឌទួលគោក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្នបាលបឹងសាឡាង បានចុះធ្វើរដ្ឋបាលនៅបន្ទប់ជួលផ្លូវលេខ២៤៧ ក្រុម៣២ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីព្រលប់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ។
បុរសសង្ស័យទាំង១១នាក់ធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលវិជ្ជមានទាំងអស់-ឈ្មោះ ឆៃ សុខ- ឈ្មោះ សុខ សុវណ្ណរ៉ា-ឈ្មោះ ជាពន្លឺ-ឈ្មោះ ជុំ វិចិត្រ-ឈ្មោះ មាស ស៊ីនិត្យ-ឈ្មោះ ចាន់ រិទ្ធ-ឈ្មោះ ចាន់ ផល-ឈ្មោះ នួន ចិន-ឈ្មោះ ស៊ឺ ស៊ុច-ឈ្មោះស៊ីវ ភ័សនិងឈ្មោះ សំបូ វណ្ណឌី។ពួកគេជាកម្មករមានអាយុពី២៤ដល់៣៣ឆ្នាំទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕