Uncategorized

មន្ត្រីរដ្ឋបាលព្រៃឈើឆែប ចុះអនុវត្តការងារសុវុឌ្ឍិកម្មព្រៃឈើ លើដីព្រៃសហគមន៍

 

ព្រះវិហារ៖កាលថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើឆែប សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃបានចុះអនុវត្តការងារ សុវុឌ្ឍិកម្មព្រៃឈើ លើដីព្រៃសហគមន៍។

លោកសេងលាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូនេះថា នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប នាយស្ដីទីសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ និងមន្ត្រីផ្នែកបានបន្ដចុះអនុវត្តការងារ សុវុឌ្ឍិកម្មព្រៃឈើ លើផ្ទៃដីព្រៃសហគមន៍ចំនួន២ហិកតា។
ការអនុវត្តការងារ នៅត្រង់តំបន់អូរខ្លែងពណ៌ ម្តុំនិយាមកា 540699-1517929 ក្នុងដែនព្រៃសហគមន៍ព្រៃឈើឆែបលិច ។ក្នុងនោះមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ-ប្រធាន អនុប្រធាន-គណៈកម្មការ-សមាជិកសហគមន៍ព្រៃឈើឆែបលិច ដែលសមាសភាពចូលរួមចំនួន៣៨នាក់។
អនុវត្តសុវុឌ្ឍិកម្មព្រៃឈើ គឺផ្ដោតលើការក្រីមែកឈើ-សម្អាតរុក្ខជាតិវល្លិ៍តោង-ធ្វើអនាម័យព្រៃ-ធ្វើឱ្យរហាលដោយបើកគម្របព្រៃឱ្យស្រឡះ ដើម្បីបង្កើនការលូតលាស់ឈើ និងបង្កើនមាឌឈើឱ្យឆាប់ធំលឿន។ជាមួយនោះរក្សាទុកប្រភេទឈើមានគុណភាព ព្រមទាំងដកហូតផលិតផលពីព្រៃសម្រាប់ប្រើប្រាស់ក្នុងសហគមន៍៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *