Uncategorized

ជនម្នាក់ដឹកប្រេងតាមរម៉កម៉ូតូធ្លាក់ផ្លូវក្រឡាប់សង្កត់ស្លាប់

 

​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២០​មាន​គរ​ណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​បង្កដោយ​ខ្លួនឯង​បណ្តាលឱ្យ​ស្លាប់​ម្នាក់​នៅនឹងកន្លែង​កើតហេតុ​មួយ​យប់​ទើប​មាន​គេ​ដឹង ។​
​តាម​ប្រព​ភ​ពី​សមត្ថកិច្ច​បាន​បញ្ចាក់ ច្បាស់​ថា ជនរងគ្រោះ​រូបនេះ​ជា កម្មករ ធ្វើការ នៅ​កា​រ៉ា​ស់ សាំង មួយ​និង​ម្ចាស់​ឈ្មោះ​សុផាត​សុ​ភ័​ក្ត​ត្រា​។​នៅ​ល្ងាច​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០២០​ម្ចាស់​បាន​ប្រើ​ឱ្យ​ដឹក​ប្រេងម៉ាស៊ូត​នឹង​សាំង​ចំនួន​២៨​កាន​ដឹក​ពី​ខេត្ត​ទៅ​ឃុំ​ពោធិ​ដើម្បី​ដាក់ឱ្យ​ម៉ូយ​ដូច​សព្វដង​។​តែ​លើក​នេះ​ស្រាប់តែ​បាន​ដំណឹង​ឈឹង​តាំងពី​ចេញមក ហើយ​ទាក់ទង​ក៏​មិនបាន ខ​ល​សួរ​ម៉ូយ​នៅ​ភូមិ​ពោធិ ទាប​ក៏​គេ​ថា​មិនឃើញ​ដែរ ។​
​ស្រាប់តែ​ថ្ងៃទី​១១​ខែកញ្ញា​ទទួលដំណឹង​ថា កម្មករ​រូបនោះ​បាន​ស្លាប់​បាត់ទៅហើយ ។​
​ដោយសារតែ​ធ្លាក់​ប្រឡាយ​ត្រូវបាន​ម៉ូតូ​សង្កត់ពីលើ​ចំពាក់​កណ្តាល​ខ្លួន​អស់​រយៈពេល​មួយ​យប់​ទើប​មាន​នាក់​ដឹង​។​កន្លែងកើតហេតុ​នៅ​ចំណុច​អូរ​ប៉េះ​ស្ថិត​ក្នុងភូមិ​បុះ​ធំ​ឃុំ​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ ។​ជនរងគ្រោះ មានឈ្មោះ​អែល សាស ហ្វា​ន​អាយុ​១៩​ឆ្នាំ​ភេទ​ប្រុស​ឪពុក ឈ្មោះ​ម៉ាត់ សុផល​អាយុ​៥១​ឆ្នាំ​នឹង​ប្រពន្ធ​ឈ្មោះ​ព្រឿង​ពៅ​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ខ្លែង​ពណ៍​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។ សព​ត្រូវ បាន​ឪពុក នឹង​សាច់ញាតិ ដឹកយក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *