Uncategorized

រថយន្តដឹកទឹកកកទំនងបួងចង្កូតខ្លាំង ពេលកំពុងបើក បណ្ដាលឲ្យក្រឡាប់ផ្ងារកង់ រងការខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់សង្ស័ួស្រវឹងបានបេីករថយន្តប្រភេទកូរ៉េដឹកទឹកកកក្នុងល្បឿនលឿនទំនង បួងចង្កូតខ្លាំងពេកបណ្ដាលឱ្យក្រឡាប់ផ្ងារកង់រងការខូចខាតយ៉ាងដំណំ ។គ្រោះថ្នាក់កើតឡើងដោយខ្លួនឯងនេះនៅ មុខក្រុមហ៊ុន សែលកាត ផ្លូវព្រះសីហនុ កែងផ្លូវ៥៥សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងកាលពីម៉ោង៤ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកេីតហេតុ គេបានឃើញបុរសម្នាក់សង្ស័យស្រវឹង បានបេីករថយន្តប្រភេទកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3G 0308ដឹកទឹកកកពេញ បានធ្វើដំណើរតាមផ្លូវលេខ៥៥ពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចឋាងលើកេីតហេតុ អ្នកបេីកបរទំនងបានបួងចង្កូតបត់ឆ្វេងឋ្លាំងក៏ឡើងទៅផ្លូវព្រះសីហនុ តែដោយតែរថយន្តលឿនពេកហើយអ្នកបេីកបរស្រវឹង ទប់ដៃចង្កូតមិនជាប់ ទេីបធ្វើឱ្យរថយន្ត ផ្អៀងក្រឡាប់ផ្ងារជើង មួយចំហៀងខាងស្តាំរងការខូចខាត តែសំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិតមនុស្សពេលធ្វើដំណើរនិងអ្នកបេីកបរទេ។

ក្រោយពេលកេីតហេតុ ដោយសារតែអ្នកបេីកបរស្រវឹងហើយធ្វើខូចខាតផ្លូវផងនោះ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វេីការស្ទូចយករថយន្តទៅរក្សាទុករង់ចាំដំណោះស្រាយពេលក្រោយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *