Uncategorized

ជិះម៉ូតូបុកដើមឈើបណ្ដាលឱ្យជនម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់

 

ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់​និង​យុវជន​ម្នាក់ទៀតរ​របួសធ្ងន់​ប​ន្ទា​ប់​ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅបុក​ដើមឈើ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​។​ហេតុការណ៍បានកើតឡើងនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យកាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០​។

​សព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ​វ៉ាន់​វ៉ាន់​ផល្លី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំមាន​ស្រុកកំណើត​នៅ ភូមិ​ស្រីប្រសើរ​ឃុំ​ស្លា​ស្រុក​សំរោង​ខេត្តតាកែវ​។​ចំណែក​ម្នាក់ទៀត​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​មានជ័យ​បណ្ដោះអាសន្ន​រង់ចាំ​ប្រគល់ជូន​សាច់​ញាត​វិញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *