ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទនិងបំផ្លាញឧបករណ៍ខុសច្បាប់

កំពង់ចាម៖រដ្ឋបាលជលផលកំពង់ចាមជាមួយស្ថាបន្តពាក់ព័ន្ធកាលពីថ្ងៃទី១៤ ខែមិថុនាបានចុះបង្រ្កាបបទល្មើសនេសាទនៅស្រុកស្រីសន្ធរនិងបានបំផ្លាញចោលឧបករណ៍ខុសច្បាប់ជាច្រើន។
លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងថា កម្លាំងរដ្ឋបាលជលផលកំពង់ចាមសហកាណ៍ជាមួយអាជ្ញាធរស្រុកស្រីសន្ធរ-នគរបាលស្រុក-នគរបាលប៉ុស្តិ៍រដ្ឋបាលបារាយណ៍បានចុះបង្រ្កាបបទល្មើសជលផល។ក្នុងនោះបំផ្លាញចោលវត្ថុតាងរួមមាន-លូស្បៃមុងចំនួន១១មាត់-របាំងស្បៃមុងប្រវែង២៧៥មែត្រ-បង្គោលឬស្សី២២៥ដើម-ចាក់លែងកូនត្រីចម្រុះមួយចំនួនធំនៅបឹងវៀម ឃុំបារាយណ៍។
ផ្នែករដ្ឋបាលជលផលកងមាសបានចុះត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើតាមកម្មវិធីស្មាតធូល (Smart Tools)បានចំនួន១៤ចំណុច។ឧបករណ៍នេសាទដែលមានការអនុញ្ញាតចំនួន១៤ចំណុច នៅតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *