ព័ត៌មានសន្តិសុខសង្គម

រថយន្តធំ២គ្រឿងបុកបន្តគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បាត់ដំបង៖តៃកុងទំនងងងុយដេកបានបើករថយន្តធំទៅបុកពីក្រោយរថយន្តធំនៅខាងមុខពេញទំហឹងហើយជ្រុលទៅបុករោងអ្នកភូមិលក់ដូរក្បែរផ្លូវបណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅផ្លូវជាតិលេខ៥ ក្នុងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបងកាលពីម៉ោង១០យប់ថ្ងៃទី៣ ខែតុលា។មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខ ភ្នំពេញ 3C-9211បើកបរដោយឈ្មោះទុយ កុយ អាយុ ៣១ឆ្នាំ។
រថយន្តនេះបានបុកពីក្រោយរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកពេញទំហឹងរួចបានជ្រុលទៅបុលរះលើរោងរបស់ពលរដ្ឋលក់អីវ៉ាន់ឱ្យខូចខ្ទេចខ្ទី។រីឯរថយន្តនៅខាងមុខក៏បន្តដំណើរទៅមុខបាត់។ក្នុងហេតុការណ៍នេះបណ្តាលឱ្យអ្នករួមដំណើរភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយម្នាក់បានស្លាប់ម្នាក់ឈ្មោះទុយ ទិត្យ ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិវត្តបត់គគី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ក្នុងអ្នកបើបររថយន្តបានរងរបួសធ្ងន់ត្រូវបានដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *