ព័ត៌មានសន្តិសុខសង្គម

ឃុំខ្លួនស្ត្រីម្នាក់ ជួញគ្រឿងញៀន ដាក់ពន្ធនាគារបណ្ដោះអាសន្ន

កណ្តាល៖សមត្ថកិច្ចបានចាប់ស្ត្រីមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់កាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលនិងបញ្ជូនទៅតុលាការឃុំខ្លួនបណ្តោះអាសន្ន ។
សមត្ថកិច្ចបានឱ្យដឹងថា ការចាប់ស្រ្តីសង្ស័យតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកជូន វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ដែលប្រព្រឹត្តនៅភូមិប្រពើហា សង្កាត់ព្រែកឬស្សីក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលកន្លងមក។
ជនជាប់ចោទឈ្មោះ ឱម ទិត្យសុផាន់ណា ហៅកាពីងរាជ្យ ភេទស្រី អាយុ២៦ មុខរបមិនពិតប្រាកដនៅភូមិព្រែកអញ្ចែញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។បច្ចុប្បន្នៈ ជនជាប់ចោទត្រូវតុលាការឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធធាគាខេត្តកណ្តាល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *