ព័ត៌មានសន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបរថយន្តដឹកឈើនៅស្រុកកែវសីមា

មណ្ឌលគិរី៖សមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦១ស្រុកកែវសីមាខេត្តមណ្ឌលគិរីបានបង្រ្កាបរថយន្តដឹកឈើខុសច្បាប់កាលពីយប់ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបនោះដឹកនាំដោយលោកវីរៈសេនីយ៍ត្រី សាក់សុគុណប្រធានស្នាក់ការសន្តិសុខ៧៦១បានចុះបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងផ្លាក លេខកោះកុង2A0903។នៅក្នុងរថយន្តនោះមានដឹកឈើទ្វារ៣០សន្លឹកនិងគ្រោងទ្វារ៥០ដើមប្រភេទឈើសុក្រំ នៅភូមិត្រពាំងផ្អេរឃុំស្រែខ្ទុម ស្រុកកែវសិមាខេត្តមណ្ឌលគិរី ។
ក្រោយពីបង្ក្រាបបានសមត្ថកិច្ចកងរាជអាវុធហត្ថប្រគល់វត្ថុតាងរថយន្តនិងឈើទៅសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ស្រែព្រះដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *