ព័ត៌មានសន្តិសុខសង្គម

តុលាការខេត្តតាកែវ បានឃុំខ្លួនបុរសម្នាក់ ពីបទប្រមូលលុយពីប្រជាពលរដ្ឋ រត់ការរំលោភយកដីរដ្ឋ

តាកែវ៖តុលាការខេត្តតាកែវបានឃុំខ្លួនជនសង្ស័យម្នាក់ចោទពីបទ“ឆបោកនិងញុះញង់”ក្រោយដើរប្រមូលលុយពីប្រជាពលរដ្ឋរឿងរត់ការរំលោភយកដីព្រៃរបស់រដ្ឋ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តតាកែវបានឃាត់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវករណីដើរប្រមូលលុយពីពលរដ្ឋរត់ការឱ្យរំលោភយកដីរដ្ឋនៅជើងភ្នំដំរីរមៀល ។
ជនសង្ស័យឈ្មោះ ឆៃ វុទ្ធី ហៅ វ៉ិតអាយុ៥៣ឆ្នាំឮនៅភូមិ ឃុំខាងលើជាប់ចោទពីបទឆបោកនិងញុះញង់ដែលបានប្រព្រឹត្តនៅភូមិត្រពាំងជ្រៃ និងភូមិត្រពាំងកោះ ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។តាមការដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៣២/២០២៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែដោយបានសម្រេចចោទកាលពីថ្ងៃទី១៨ ខែមករានេះបទល្មើសដែលមានចែងតាមបញ្ញត្តិមាត្រា៣៧៧មាត្រា៣៧៨និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
លោក ស៊ឹម ឡាប៉័ង ប្រធានខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានប្រាប់សារព័ត៌មានឱ្យដឹងថា តំបន់ដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូងនោះនៅតាមជើងភ្នំដំរីរមៀលកន្លងមកមានជនខិលខូចមួយចំនួនបានចូលកាប់ទន្រ្ទានយកដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *