ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់កំពុងកាត់ទុយោជ័រ បែកផ្លែម៉ូទ័រខ្ទាតចំកស្លាប់ភ្លាម

កំពង់ធំ៖បុរសម្នាក់កំពុងកាត់ទុយោជ័រស្រាប់តែបែកផ្លែម៉ូទ័រខ្ទាតបំណែកចំកបណ្តាលឱ្យស្លាប់ភ្លាម។ហេតុការណ៍នេះស្ថិតនៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២២ ខែឧសភាឆ្នាំ២០២២។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ទា សាយគ្រីអាយុ៦៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ប្រពន្ធឈ្មោះជា ណារី អាយុ ៦២ឆ្នាំបានឱ្យដឹងថា មុនកើតហេតុ ប្ដីរបស់គាត់ កំពុងតែកាត់ទុយោជ័រ រៀបចំតទឹកសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។ចំណែករូបគាត់នៅធ្វើម្ហូបនិងរៀបចំផ្ទះ។
មួយសន្ទុះក្រោយមកគាត់ក៏ឭសំឡេងឈីប ស្រាប់តែឃើញប្តីរបស់គាត់ ផ្ងារអុកគូទ។ ឃើញដូច្នោះ គាត់ក៏ស្ទុះមកត្រកងលើកប្តីរបស់គាត់ ហើយក៏បានឃើញបំណែកផ្លែម៉ូទ័រមុតនៅជាប់នឹងកប្ដីគាត់។ ភ្លាមនោះគាត់បានស្រែកហៅឱ្យគេជួយដកបំណែកផ្លែម៉ូទ័រ។ក្រោយពីដករួចហើយ ឈាមហូរចេញយ៉ាងខ្លាំងអ្នកជិតខាង បានមកជួយលើកប្តីគាត់ ដាក់លើរថយន្ត យកទៅមន្ទីរពេទ្យ។ ពេលបញ្ជូនដល់មន្ទីរពេទ្យ ប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ។
ក្រោយទទួលព័ត៌មាននេះ កម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាព បានចុះដល់កន្លែងកើតហេតុឃើញសាកសព គឺមានស្នាមមុតរយះចំត្រង់ក ខាងស្ដាំចំហៀងខាងមុខ ប្រវែង ១០សមគុណ៦សម ជំរៅដល់ឆ្អឹង ដាច់សរសៃក។តាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា បុរសរងគ្រោះ បានស្លាប់ ដោយសារផ្លែម៉ូទ័រ បែកចូលក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *