ព្រំដែនកម្ពុជា-ថៃ៖អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរចំនួន១០៤ដែលង់ខ្លួនតាមមេខ្យល់ឆ្លងដែនខុសច្បាប់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។
សមត្ថកិច្ចកម្ពុជាព្រំដែនបានឱ្យដឹងថា អាជ្ញាធរថៃបានចុះត្រួតពិនិត្យ នៅតាមច្រកព្រំដែនកម្ពុជា ថៃ បានឃាត់ខ្លូនប្រជាពលររដ្ឋខ្មែរ លួចចូលក្នុងប្រទេសថៃ ដោយខុសច្បាប់ចំនួន ១០៤នាក់ នៅត្រង់បរិវេណ សួនប៉ាយូខាលីបតាន់ ខេត្តស្រះកែវ។
មន្ត្រីដដែបានបន្តថា ជនជាតិខ្មែរទាំងអស់ក៏បានសារភាពថា ពួកគាត់បានបង់ប្រាក់ទៅឱ្យមេខ្យល់ក្នុងម្នាក់ ចាប់ពី ៦.០០០បាត ទៅដល់ ៩.០០០បាត ដើម្បីឆ្លងដែនរកការងារធ្វើក្នុងប្រទេសថៃ។ពលករខ្មែរទាំងអស់ក្រោយពីសមត្ថកិច្ចសួរនាំនៅល្ងាចថ្ងៃដដែលនេះ បានផាកពិន័យរួចរាល់ អាជ្ញាធរនិងប៉ូលិសតាព្រះយ៉ា នឹងបញ្ជូនពួកគាត់ឱ្យត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកតំបន់ ឃុំគោកឃ្យូង ស្រុកតាព្រះយ៉ា ចូលមកកម្ពុជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ៕