ព័ត៌មានសន្តិសុខសង្គម

ចិនម្នាក់បើករថយន្តទំនើបបុករបងថ្មផ្ទះគេ បណ្ដាលឲ្យខូចខ្ទេចខ្ទី!

ស្វាយរៀង៖បុរសជនជាតិចិនម្នាក់បានបើករថយន្តឡង់គ្រីស័របុករបងថ្មផ្ទះពលរដ្ឋបណ្តាលឱ្យរបងនិងរថយន្តខួចខ្ទេចខ្ទីតែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ស្ថិតក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រាខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៥ ខែតុលា។ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រផ្លាកលេខភ្នំពេញ2BD-0003 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន។
មកដល់កន្លែងខាងលើរថយន្តបានរេចង្កូតបុករបងថ្មផ្ទះពលរដ្ឋពេញទំហឹងបណ្តាលឱ្យរបងនិងរថយន្តខួចខាតទាំងស្រុង ។បន្ទាប់ពីនោះគេឃើញតៃកុងបើកទ្វារចេញក្នុងស្ថានភាពស្រវឹងស្រាខ្លាំងតែមិនមានរងរបួសទេ។ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនចិនរូបនោះយកទៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *