ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់ជនសង្ស័យប្រើកាំបិតផ្គាក់កាប់ក្បាលគេឲ្យរងរបួសធ្ងន់!

ក្រចេះ៖កម្លាំងនគរបាលស្រុកឆ្លូងកំពុងតាមចាប់ជនសង្ស័យករណីប្រើកាំបិតផ្គាក់កាប់ក្បាលជនរងគ្រោះឱ្យរងរបួសធ្ងន់ដោយកើតឡើងសង្ស័យរឿងគំនុំ។
មន្ត្រីនគរបាលបាលបានឱ្យដឹងថា ហេតុកាណ៍នោះបានកើតឡើងនៅភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៥ ខែតុលា។
ជនសង្ស័យឈ្មោះ ឆង់ ស៊ីនូ អាយុ ៣២ឆ្នាំនៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។បុរសខាងលើបានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះវឿនពិសី អាយុ២៩ឆ្នាំនៅភូមិ ឃុំជាមួយគ្នា។ពួកគេទាំង២នាក់ជាកម្មករជៀជ័រកៅស៊ូជាមួយគ្នាស្នាក់នៅកន្លែងខាងលើ។
មុនកើតហេតុជនរងគ្រោះកំពុងអង្គុយលេងនៅផ្ទះមានគ្នា២ទៅ៣នាក់ ។ពេលនោះជនសង្ស័យមិនដឹងមកពីណាក៏បានដើរចូលមកអង្គុយក្នុងស្ថានភាពស្រវឹងស្រាហើយបានយកកាន់កាំបិតផ្គាក់ កាប់ទៅលើជនរងគ្រោះចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានគេជួយនាំទៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ក្រោយពីបង្កហេតុរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ដោយកាន់កាំបិតផ្គាក់យកទៅជាមួយផង ។កម្លាំងជំនាញកំពុងតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *