ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូឌុបគ្នាជ្រុលបុករថយន្តពីចំហៀង បណ្ដាលឱ្យស្លាប់ម្នាក់របួសធំម្នាក់!

ភ្នំពេញ៖បុរស២នាក់ចេញពីក្លឹបកម្សាន្តជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពីចំហៀងបណ្តាលឱ្យដួលស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅម្តុំស្តុប២០០៤ តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែតុលា។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ដាញ់ ប៉ង់ អាយុ២១ឆ្នាំជាជាងដេគ័រ ទីកំណើតនៅភូមិដក់ពរ ឃុំបឹងត្រាញ់ ស្រុកសំរោងទង ខេត្តតាកែវ។រីឯអ្នករងរបួសធ្ងន់ឈ្មោះ ហេង ១៩ឆ្នាំអ្នកលក់ដូរនៅភូមិ ឃុំជាមួយគ្នា។ពួកគេជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1AC-2732 ។
មុនកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូជាគ្រឿង នាំគ្នាចូលក្លឹបកម្សាន្តមួយកន្លែងនៅ ម្ដុំផ្សារដីហុយ។ពេលចេញពីក្លឹបត្រឡប់ទៅផ្ទះវិញធ្វើដំណើរផ្លូវសហព័ន្ធរុស្ស៊ី។លុះដល់កន្លែងកើតហេតុក៏ជ្រុលទៅបុករថយន្តព្រូសចំពីហៀងពេញទំហឹងបណ្ដាលឱ្យដួលស្លាប់ម្នាក់ភា្លមនិងរងរបួសធ្ងន់ម្នាក់ ត្រូវបានរថយន្តដឹកយកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ចំណែករថយន្តបានបើករត់បាត់។
បន្ទាប់ពីនោះសមត្ថកិច្ចបានចុះយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំក្រុមគ្រួសារជនរងគ្រោះមកទទួលយកទៅវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *