ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខេត្តព្រះវិហារចុះបង្ក្រាបទីតាំងល្បែងស៊ីសង២កន្លែងនិងខារ៉ាអូខេ១កន្លែង

ព្រះវិហារ៖អាជ្ញាធរខេត្តព្រះវិហារបានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបទីតាំងល្បែងស៊ីសងចំនួន២កន្លែងនិងហាងខារាអូខេ១កន្លែងក្នុងស្រុកគូលែនដឹកនាំដោយលោកវុធសាវីព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តព្រះវិហារកាលពីថ្ងៃទី១១ខែមេសារឆ្នាំ២០២១។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា៖ប្រតិបត្តិការនេះធ្វើឡើងពេញ១ថ្ងៃបង្ក្រាបទីតាំងបទល្មើសល្បែងស៊ីសងដុះស្លែរចំនួន២កន្លែងនិងខារាអូខេ១កន្លែងស្ថិតនៅក្នុងស្រុកគូលែនសរុប៣ទីតាំងរយៈពេលតែ១ថ្ងៃ។ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងចំនួន២៤នាក់និងសម្ភារមួយចំនួន។បច្ចុប្បជនទាំងនេះត្រូវសមត្ថកិច្ចកងរាជអាវុធខេត្តសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កាបន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *