Uncategorized

ប្រទេសអ៊ីរ៉ង់មានអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួនជាង ២.០០០ នាក់ទៀត

 

​អន្តរជាតិ​៖​កាលពី​ថ្ងៃអាទិត្យ​ទៅ​២៦​ខែកក្កដា​ឆ្នាំ​២០២០​ប្រទេស​អ៊ីរ៉ង់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ចំនួន​២.៣៣៣​បន្ថែមទៀត​ដែល​បង្កើន​ឱ្យមាន​ការព្រួយបារម្ភ​ចំពោះ​ការឆ្លង​រាលដាល​យ៉ាង​រហ័ស​និង​ក្នុង​ចំនួន​ច្រើន​បំផុត​បើ​គិត​តាំងពី​ជំងឺ​នេះ​ចាប់ផ្តើម​វាយប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់​។​

​ក្រសួងសុខាភិបាល​អ៊ីរ៉ង​បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថាៈ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​ចំនួន​អ្នក​ស្លាប់មាន​ដល់​ទៅ​២១៦​នាក់​ដែល​ធ្វើឱ្យ​អ្នកស្លាប់​ក្នុងប្រទេស​អ៊ីរ៉ង​បាន​កើន​ឡើងដល់​១៥.៧០០​នាក់​។​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​អ៊ីរ៉ង់​ប្រកាន់យក​វិធានការ​ការពារ​ឱ្យបាន​មាំទាំ​ឡើងវិញ​។​ជាពិសេស​គឺ​ត្រូវ​ពាក់​ម៉ាស់​ក្នុង​ទីកន្លែង​ដែលមាន​ការជួបជុំ​គ្នាច្រើន​និង​ការធ្វើដំណើរ​នានា​។​
​ជាមួយគ្នានេះ​ក្នុង​ទីក្រុង​តេ​អេ​រ៉ង់​អាជ្ញាធរ​បានសម្រេច​បិទ​តំបន់​មួយចំនួន​ជា​ពិ​សេ​សេ​ទីតាំង​ពាណិជ្ជកម្ម​និង​ការជួបជុំ​សាធារណៈ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *