Uncategorized

ទំនិញមួយចំនួនដូចជាទឹកក្រូច,សូដា,ទឹកម្ទេស,មី,ត្រូវមន្ត្រីជំនាញរកឃើញហួសកាលកំណត់ប្រើប្រាស់

 

រតនគិរី៖ផេកអគ្គការពារអ្នកប្រើប្រាស់កិច្ចប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំបានឱ្យដឹងថា៖កាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២១មន្ត្រីសាខាក.ប.ប.ខេត្តរតនគិរីសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តនិងគណ:កម្មការផ្សារបានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារនៅផ្សារបានលុងខេត្តរតនគិរី។គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរទំនិញខូចគុណភាពក្លែងបន្លំស្លាកសញ្ញា ផុតកំណត់ការប្រើប្រាស់និងមានសារធាតុគីមីហាមឃាត់។

មន្ត្រីជំនាញបានត្រួតពិនិត្យរកភាពមិនប្រក្រតីនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារ។ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលកំណត់ប្រើប្រាស់សរុបចំនួន១០០,២០គីឡូក្រាមមានដូចជា៖ទឹកក្រូចដបចំនួន២៧៩ដបស្មើនឹង៩១គីឡូក្រាមសូដាកំប៉ុងចំនួន១៦កំប៉ុងស្មើនឹង៤,៥០គីឡូក្រាម។ទឹកម្ទេស ៣ដប ស្មើនឹង ២,២០គីឡូក្រាម។មីកញ្ចប់ ចំនួន ១៦កញ្ចប់ ស្មើនឹង ២,៥០គីឡូក្រាម

មន្ត្រីសាខាក.ប.ប.ខេត្តរតនគិរីបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។មន្ត្រីជំនាញក៏បានណែនាំដល់អាជីវករឱ្យយល់ដឹងនិងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *