ខេត្តកំពង់ឆ្នាំង៖រថយន្តម៉ាកតូយូតាស៊ើបមួយគ្រឿងត្រូវពលរដ្ឋប្រទះឃើញដែលមានគេយកមកចតទុកចោលនៅជិតសាលារៀនក្នុងដីឡូមួយកន្លែង។ករណីនេះបានកើតឡើងនៅក្នុងភូមក្តុលអភិវឌ្ឍន៍ឃុំស្វាយជុកស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១មករា២០២១។
លោកវរសេនីយ៍ទោសេងចិន្តាអធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា៖រថយន្តដែលគេជិះយកមកប្លុងចោលនេះម៉ាកតូយូតាស៊ើបពណ៌កណ្ដុរប្រមេះគ្មានផ្លាកលេខទេ។ជាមួយនោះសមត្ថកិច្ចបានពិនិត្យនៅក្នុងរថយន្តឃើញមានឯកសារនិងរូបថតដែលគេបានទុកចោលឃើញមានឈ្មោះស្រេងស្រ៊ននិងប្រនាមហៅខ្លា៣ជាមន្ត្រីនគបាល។
មន្ត្រីនោះជាអធិការរងនគបាលស្រុកពញាឮខេត្តកណ្តាលបានចូលនិវត្តមានស្រុកកំណើតនៅភូមិបឹងកណ្តោលឃុំខ្ពបអាទាវស្រុកលើកដែកខេត្តកណ្តាល។គេមិនបានដឹងថាជនណាជិះរថយន្តយកមកប្លុងចោលហើយដោះផ្លាកលេខអស់និងបានគេចខ្លួនបាត់ដូច្នេះទេ។បច្ចុប្បនរថយន្តនេះត្រូវសមត្ថកិច្ចនាំយកមករក្សារទុកនៅអធិការរដ្ឋាននគបាលស្រុកសាមគ្គីមានជ័យដើម្បីស្រាវជ្រាវរកមូលហេតុ៕សហការី