Uncategorized

ចាប់ជនសង្ស័យ០២នាក់ករណីគ្រឿងញៀននិងដកហូតវត្ថុតាងមួយចំនួន

 

បន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណរបានបង្រ្កាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀននឹងឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងដកហូតវត្ថុតាងមួយចំនួននៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២១។

លោកវរសេនីយ៍ត្រីយ៉ាន់សុវណ្ណមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថ្ងៃទី១៤ខែមករាថា៖វត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន១ថង់ទម្ងន់៧,៩០ក្រាម,ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាឃ្លីកគ្មានផ្លាកលេខនិងសម្ភារមួយចំនួន។
ជនសង្ស័យមាន១/.ឈ្មោះឆឺនអ៊ីតភេទប្រុសអាយុ១៧ឆ្នាំ២/.ឈ្មោះខ្វឿនជីវ៉ាភេទប្រុសអាយុ២២ឆ្នាំ។អ្នកទាំង២នាក់រស់នៅភូមិគោកបល័ង្គឃុំគោកបល័ង្គស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។នៅថ្ងៃទី១៤ខែមករានេះជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *