Uncategorized

ភ្លើងឆេះផ្ទះពលរដ្ឋបានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនពាន់ដុល្លារក្នុងស្រុកកោះអណ្ដែត

 

តាកែវ៖ភ្លើងបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងនៅភូមិបេងឃុំក្រពុំឈូកស្រុកកោះអណ្តែតខេត្តតាកែវកាលពីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២១។គ្រោះមហន្តរាយនេះបានបំផ្លាញផ្ទះពលរដ្ឋអស់ចំនួនមួយខ្នងទំហំ៨ម៉ែត្រគុណ៦ម៉ែត្រប្រក់ក្បឿង,សម្ភារប្រើប្រាស់មួយចំនួនធំនិងប្រាក់៣.០០០ដុល្លារ។

ម្ចាស់ឈ្មោះគង់ចម្រើនភេទប្រុសអាយុ៥៤ឆ្នាំ។មូលហេតុ៖បណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយករណីនេះដែរសមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់ចំនួន១រថយន្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *