Uncategorized

រថយន្តស្លាកលេខយោធាបើកបុកជាមួយម៉ូតូបណ្ដាលឲ្យមានអ្នករបួស០៤នាក់

 

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរមួយរវាងរថយន្តម៉ាកហ្វ័ររិញជឺពាក់ផ្លាកខេមរភូមិន្ទលេខ2-2290បានបុកជាមួយម៉ូតូពេលបើកឆ្លងផ្លូវបណ្តាលឱ្យឪពុកម្តាយនិងកូនសរុបចំនួន៤នាក់បានរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវហាណូយទល់មុខច្រកចូលហ្រ្គែនភ្នំពេញក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា៖រថយន្តម៉ាកហ្វ័ររិញជឺពាក់ផ្លាកខេមរភូមិន្ទលេខ2-2290មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកស្មាស់វីស៊េរីឆ្នាំ២០១៣ពាក់ផ្លាកលេខភ្នំពេញ1BL3817មានឪពុកម្តាយនិងកូនតូចចំនួន២នាក់ទៀត។ឯម៉ូតូផ្លោងឡើងលើសួនចែកផ្លូវបង្កឱ្យរបួសធ្ងន់៤នាក់មានឪពុកម្តាយនិងកូនៗ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *