Uncategorized

សំណាកលើកទី២÷របស់សម្ដេចតេជោនិងក្រុមគ្រួសារលទ្ធផលអវិជ្ជមាន covid 19

 

​ភ្នំពេញ​៖​ថ្ងៃទី​៩​ខែវិច្ឆិកា​២០២០​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​រួមទាំង​អ្នក​នៅ​ជាមួយ​អ្នក​នៅជាប់​សម្ដេច​ទាំងអស់​ទៅធ្វើ​តេស្ត​ជា​លើក​ទី​២​។​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ គឺជា​លទ្ធផល​ល្អ​សម្រាប់​ដំណាក់ កាល​ទី​២​ក្នុងចំណោម​៤​ដំណាក់កាល​។​

​សម្ដេច​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត​និង​រង់ចាំ​ការធ្វើ​តេស្ត​ជា​លើក​ទី​៣​នៅ​ថ្ងៃទី​១៤​វិច្ឆិកា​និង​លើក​ទី​៤​នៅ​ថ្ងៃទី​១៨​វិច្ឆិកា​។​«​នេះ​បើ​យោងតាម​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ​បាន​post​នៅ​រសៀល​ថ្ងៃទី​៩​វិច្ឆិកា​ឆ្នាំ​២០២០»​សម្ដេច​តេ​ជោ​៖​ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បងប្អូន​ជិត​៩០០​នាក់​ផ្សេងទៀត​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ពី​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​សូម​ដាក់ឈ្មោះថា​”​ព្រឹត្តិការណ៍​៣​វិច្ឆិកា​”​។​

​ព្រឹត្តិការណ៍​”៣​វិច្ឆិកា​”​នឹងត្រូវ​បិទ​បញ្ចប់​នៅក្រោយ​ពេលដែល​មនុស្ស​ប្រមាណ​៩០០​នាក់​ដឹងថា​វិជ្ជមាន​ឬ អវិជ្ជមាន​ដែល​ត្រូវការ​ពេល​ប្រមាណ​៣​សប្តាហ៍​ទៀត​។​ដើម្បី​កម្រិត​កុំឱ្យ​មនុស្ស​កើនឡើង​តម្រូវឱ្យ​អ្នក​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​កុំ​ចេញទៅ​ជួប​ជាមួយ​មនុស្ស​ផ្សេងទៀត​។​ប្រសិន​ជួប​ជាមួយ​អ្នកណា​ត្រូវយក​អ្នក​នោះមក​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ថែមទៀត​ដែល​នឹង​ធ្វើឱ្យ​កាន់តែ​លំបាក​ប្រើពេល​កាន់តែ​យូរ​មនុស្ស​កាន់តែច្រើន​។​

“​ដើម្បី​បញ្ចៀស​ករណី​ដូចដែល​ខ្ញុំ​លើកឡើង​ខាងលើ ខ្ញុំ​សុំ​ចេញ​បទបញ្ជា​ឱ្យ​ក្រសួងសុខាភិបាល អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ពិនិត្យ​តាមដាន​គ្រប់​មនុស្ស​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រសិន​ពួកគាត់​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ទេ​សូម​អញ្ជើញ​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ទីកន្លែង​ដែល​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​ដោយ​មានការ​យាមកាម​ពី​កម្លាំង​នគរបាល​ឬ​កងរាជអាវុធហត្ថ​ឱ្យបាន​ហ្មត់ចត់​”​។​

​នេះ​គឺជា​គន្លឹះ​ក្នុងការ​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ឱ្យបាន​ឆាប់​តាមរយៈ​កុំឱ្យ​កើន​ចំនួន​មនុស្ស​ពាក់ព័ន្ធ​ដែល​នាំ​ដល់​អូស​ពេលវេលា​កាន់តែ​វែង​។​សូម​កុំឱ្យ​កម្ទេច​ភ្លើង​ក្លាយជា​អគ្គិភ័យ​តាមរយៈ​ការធ្វេសប្រហែស​របស់​យើង​សូមជួយ​ពន្លត់ភ្លើង​និង​សុំ​កុំ​អង្គុយ​បក់ផ្សែង​។​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នឹង​បញ្ចប់​ក្នុង​ខែ​វិ​ច្ឆ​កា​នេះ​ដែល​មិនត្រូវ​ពន្យា​ពេល​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ឃ្លាតឆ្ងាយ​ពី​កូ​វីដ​១៩៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *