Uncategorized

សមត្ថកិច្ចចាប់ចិន៤នាក់ពាក់ព័ន្ធបទចាប់ជំរិតទារប្រាក់និងរំដោះជនរងគ្រោះបានម្នាក់

 

​ខេត្ត​ព្រះសីហនុ​៖​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​និង​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ស្ទាក់ចាប់​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរឹត​ទា​ប្រា​ក់បាន​ចំនួន​៤​នាក់​រយៈពេល​២​ថ្ងៃ​គឺ​យប់​ថ្ងៃទី​៧​និង​រសៀល​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួនណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានដឹង​ឱ្យដឹងថា​ករណី​ចាប់​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​បង្កដោយ​ជនជាតិ​ចិន​និង​ជនជាតិ​ចិន​កើតមាន​តាំងពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​វេលា​ម៉ោង​១១​ថ្ងៃត្រង់​។​រហូតដល់​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​វេលា​ម៉ោង​២​រសៀល​ទើប​ចាប់ខ្លួនបាន​ចំនួន​៤​នាក់​និង​បាន​រំដោះ​ជនរងគ្រោះ​រួចផុត​ពី​គ្រោះថ្នាក់​ម​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បន្តថា​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានទទួល​បណ្តឹង​ពី​ឈ្មោះ​TangXinJue​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជនជាតិ​ចិន​ថា​នៅ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​វេលា​ទៀបភ្លឺ​ថា​មិត្តភក្តិ​របស់គាត់​(​ជនរងគ្រោះ​)​ឈ្មោះ​WangWenXing​ភេទ​ប្រុស​ត្រូវបាន​ក្រុម​ជនជាតិ​ចិន​មួយក្រុម​ចាប់​យកទៅ​បង្ខាំង​ទុក​នៅ​ទីកន្លែង​មួយ​។​

​បន្ទាប់មក​ក្រុម​ជនសង្ស័យ​បាន​ប្រើ​គណនី​វី​ឆាត​របស់​ជនរងគ្រោះ​ឈ្មោះ​WangWenXing​មក​ប្រពន្ធ​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​ជំរិត​ទារប្រាក់​ចំនួន​៥០០.០០០Yuan​ជាការ​ដោះដូរ​ជាមួយ​ជនរងគ្រោះ​បើ​មិន​ព្រម​វេរ​លុយ​ឱ្យ​ទេ ពួកវា​នឹង​សម្លាប់ចោល ។​

​ករណីនេះ​ជំហាន​ដំបូង​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ជនជាតិ​ចិន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ទី​រួម​ខេត្តកំពង់ស្ពឺ​នៅ​យប់​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២០​ខណៈ​ជនសង្ស័យ​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​HighLander​ពណ៌​ទឹកប្រាក់​ស្លាក​លេខ​ភ្នំពេញ​2AN4020​។​បាន​ដកហូតយក​វត្ថុតាង​ទូរស័ព្ទ​ចំនួន​៣​គ្រឿងក្នុង​នោះ​មាន​ទូរស័ព្ទ​១​គ្រឿង​ជា​របស់​ជនរងគ្រោះ​និង​ស៊ីម​កាត​ចំនួន​២​ជា​មធ្យោបាយ​ជំរិត​ទារប្រាក់​។
​បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្ត​និង​កម្លាំង​អន្តរា​គម​ន៌​ពិសេស​បន្តធ្វើ​ការស្រាវជ្រាវ​រំដោះ​ជនរងគ្រោះ​ទាំងយប់​ក្នុងស្ថានភាព​ដៃ​ទាំងសងខាង​មាន​ជាប់​ខ្សែ​ស៊ី​ល​និង​មាន​ខ្សែ​ចងក​ជាប់​ខ្លួន​នៅ​ចំណុច​ពយ​ថ្ម​យក្ស​ក្នុងព្រៃ​ជាប់មាត់​សមុទ្រ​។​ឃ្លាត​ពី​ផ្លូវ​សម្តេច​សង្ឃ​២​គីឡូម៉ែត្រ​ស្ថិតនៅ​ភូមិ​១​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​ពេលនោះ​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​នៅ​យាម​ជនរងគ្រោះ​បានដឹងខ្លួន​មុន​ក៏​រត់គេចខ្លួន​ចូលក្នុង​ព្រៃ​ជ្រៅ​ស្របពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង​តែ​កម្លាំង​សមត្ថកិច្ច​នៅតែ​បន្ត​រុករក​យ៉ាងសកម្ម​។​រហូតដល់​រសៀល​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០២០​ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ នៅ​ចំណុច​ពយ​ថ្ម​យក្ស ។​

​ជនរងគ្រោះ​ឈ្មោះ​WangWenXing​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ជនជាតិ​ចិន​មាន​ស្រុកកំណើត​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​មុខរបរ​រកស៊ី​ស្នាក់នៅ​ភូមិ​១​សង្កាត់​២​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​ជន​គ្រោះ​រងរបួស​ស្នាម​ត្រង់​ភ្នែក​,​ដៃ​,​ជើង​និង​ពេញ​ខ្លួនប្រាណ​ធ្ងន់ធ្ងរ ដោយ​អំពើ​ធ្វើ​ទារុណកម្ម​។​

​ជនសង្ស័យ​ចំនួន​៤​នាក់​នោះ​១.​ឈ្មោះ​WeiShunCheng​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​ចិន​មាន​ស្រុកកំណើត​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន​។​២.​ឈ្មោះ​TengJiaLiang​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិ​ចិន​មាន​ស្រុកកំណើត​ខេត្ត​Guang Xi ប្រទេស​ចិន ។​៣.​ឈ្មោះ Song XiaLing ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មាន​ស្រុកកំណើត​ខេត្ត​អាន​ហ៊ួ​យ​ប្រទេស​ចិន​។​៤.​ឈ្មោះ​ZhangYiBo​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន មាន​ស្រុកកំណើត​ខេត្ត​ហ៊ឺ​ណាន ប្រទេស​ចិន​។​

​វត្ថុតាង​ចាប់យក​បាន​៖​ទូរស័ព្ទ​ចំនួន ៣​គ្រឿង​១​គ្រឿង​ម៉ាក​HuaWei ពណ៌​ខៀវ របស់​ជនរងគ្រោះ , ១​គ្រឿង​ម៉ាក​i-Phone ពណ៌​ទឹកមាស , និង​១​គ្រឿង​ទៀត​ម៉ាក HuaWei ពណ៌​ខៀវ​ស៊ីម​កាត​ចំនួន ២ ជា​មធ្យោបាយ​ជំរិត​ទារប្រាក់​។​ខ្សែ​ស៊ី​ល​២​ខ្សែ​ចងដៃ​ជនរងគ្រោះ​,​ខ្សែពួរ​ចងក​ភ្ជាប់​ជាមួយ​ជើង​ជនរងគ្រោះ​,​ស្កុ​តរុំ​ដៃ​ជនរងគ្រោះ​,​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​ទឹកប្រាក់ ស្លា​កលេ​ខៈ ភ្នំពេញ 2AN-4020​ជា​មធ្យោបាយ​ចាប់​ជនរងគ្រោះ​។​

​ករណីនេះ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​និ​វិធី បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *