Uncategorized

សប្បុរសជនបន្តផ្តល់គ្រឿងឧបភោគបរិភោគជូនរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ជួយជនរងគ្រោះដោយទឹកជំនន់

​ភ្នំពេញៈ​អំណោយ​ជា​អង្ករ​,មី​,ត្រីខ​,ទឹកត្រី​,ទឹកស៊ីអ៊ីវ​,និង​ទឹកបរិសុទ្ធ​រាប់រយ​កេស​របស់​សប្បុរសជន​ចំនួន​ពីរ​ក្រុម​បាន​ប្រគល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​បន្តទៀត​។​ដើម្បី​រដ្ឋបាល រាជធានី បន្ត​ចាត់ចែង​ជួយ​ទៅដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​បាន​នឹង​កំពុង​ប្រឈម រហូតមកដល់​ពេលនេះ​។
ពិធី​ប្រគល់ និង​ទទួល​អំណោយ​នេះ បានធ្វើ​ឡើងកាលពី​រសៀល ថ្ងៃទី​២៦​ខែ តុលា​ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង​នៅ​សាលា​រាជធានី​ភ្នំពេញ ។​អំណោយ​ទាំងនោះ រួមមាន សប្បុរសជន​ទី​១ ផ្តល់ជូន​អង្ករ​ចំនួន ១០ តោនមី​៥០០​កេសត្រីខ​៥០០​យួរ ទឹកត្រី​៥០០​យួរ ទឹកស៊ីអ៊ីវ​៥០០​យួរ​។​សប្បុរសជន​ទី​២ ផ្តល់ជូន​ទឹកបរិសុទ្ធ ៥.០០០កេស ។​

​​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ទាំងអស់ ដែល​បាន​ផ្តាច់​ពី​មាត់​ពី ក យក​អំណោយ​ប្រគល់ជូន រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​ជួយសង្គ្រោះ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ បាន​ទាន់ពេលវេលា​។ ក្នុង​គ្រា​ដ៏​លំបាក់​នេះ ហើយ​លោក​សន្យាថា រាល់​អំណោយ​របស់ សប្បុរសជន​ទាំងអស់ នឹង​នាំយកទៅ​ចែកជូន ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ ពិតប្រាកដ ។​បើ​នៅ​សេសសល់ នឹង​យកទៅជួយ​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​មូលដ្ឋាន ដោយ​មិន​ធ្វើឱ្យ​ម្ចាស់​អំណោយ ខកបំណង​ឡើយ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *