Uncategorized

ផ្ទុះធុងហ្គាសស្លាប់៤នាក់និងរបួស៥នាក់នៅខណ្ឌដូនពេញ

 

​ភ្នំពេញ​៖​មនុស្ស​បួន​នាក់​បាន​ស្លាប់​និង​ប្រាំ​នាក់​ទៀត បាន​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នៅផ្ទះ​លេខ ៣៦​ជា​ផ្ទះ​លក់​ហ្គាស​។​ស្ថិតនៅ​ផ្លូវ​៦៣​ផ្លូវ​ត្រសក់ផ្អែម​ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​ករណី​ផ្ទុះ​ធុង​ហ្គាស​នេះ បាន​បណ្តាលឱ្យមាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ រហូតមកដល់​ម៉ោង ៦:៤៥​ព្រលប់​ទើបបាន​រលត់​ទាំងស្រុង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ នេ​ត វត្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ និង​ពន្លត់​អគ្គិភ័យ បាន​នៅ​កន្លែងកើតហេតុ​ថា “​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន​បួន​នាក់ បាន​ស្លាប់​។​ក្នុងនោះ​មាន​ក្មេងស្រី​អាយុ ៧​ឆ្នាំ​ម្នាក់​ប្រុស​៣​នាក់ ,​ស្រី​ម្នាក់​និង​រងរបួស​ចំនួន​ប្រាំ​នាក់​។ សាកសព​ត្រូវបាន​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ៣០​គ្រឿង បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​។ គិត​ត្រឹម​ម៉ោង ៦​និង​៣០​នាទី គឺ​រកឃើញ​សាកសព​នៅ​កន្លែងកើតហេតុ​មាន​ចំនួន ៤​នាក់ និង​របួស ៥​នាក់​”​។​

​ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ និង​ពន្លត់​អគ្គិភ័យ​បានបញ្ជាក់​ថា បើតាម​ម្ចាស់ផ្ទះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​ឮសូរ​សំឡេង​ផ្ទុះ​ចេញពី​គំនរ​ហ្គាស និង​ថ្ម​ស្អុយ​សម្រាប់​បម្រើឱ្យ​វិស័យ​សុខាភិបាល​បណ្តាលឱ្យមាន​ភ្លើង​ឆេះ​តែម្តង​។​សាកសព​គឺ​ត្រូវ​នឹង​អំបែង​ធុង​ហ្គាស ពីព្រោះ​មាន​ដាច់​សាច់​ចេញពី​ខ្លួន​។ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ នឹង​បង្កើត​គណៈកម្មការ​ប​ដើម្បី​ពិនិត្យ​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច​បានបង្ហាញ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ចំនួន​បួន​នាក់ មានដូចជា ១. ឈ្មោះ ម៉ៅ ស៊ី​ណាត ២២​ឆ្នាំ ភេទ​ប្រុស​កម្មករ​។ ២. ឈ្មោះ មុន មករា ១៨​ឆ្នាំ ភេទ​ប្រុស​កម្មករ​។ ៣. ឈ្មោះ ឡាំ សេង​ហាវ ២៧​ឆ្នាំ ភេទ​ប្រុស​កូន​ម្ចាស់ផ្ទះ​និង ៤. ឈ្មោះ ឡាំ គីម​ឡាង ៨​ឆ្នាំ ភេទ​ស្រី​កូន​ម្ចាស់ផ្ទះ​។​

​ចំណែក​អ្នករងរបួស​ចំនួន ប្រាំ​នាក់ មានដូចជាៈ ១. ឈ្មោះ ប្រាក់ ឡាំ​ហុង ៦៩​ឆ្នាំ ភេទ​ប្រុស​ម្ចាស់ផ្ទះ របួសស្រាល​។ ២. ឈ្មោះ លី សឿង ៤៩​ឆ្នាំ ប្រពន្ធ​របួសធ្ងន់​។ ៣. ឈ្មោះ ឡាំ សេង​តា​យ ១៩​ឆ្នាំ ភេទ​ប្រុស​កូន​។ ៤. ឈ្មោះ ឡាំ គីម​ជូ ១៣​ឆ្នាំ ភេទ​ស្រី​កូន​និង​ទី​៥. ឈ្មោះ ប្រាក់ សេង​គា ៣២​ឆ្នាំ ភេទ​ប្រុស​ប្អូន​ម្ចាស់ផ្ទះ​របួសស្រាល​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *