Uncategorized

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមុធុរិទ្ធ ចាត់តំណាង ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយក ថវិកាថ្នាក់ដឹកនាំ និងគ្រឿងឧបភោគប្រគល់ជូន ដល់គ្រួសារសពលោកអនុសេនីយ៍ឯក គាត់ សម្បត្តិ

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែមិនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី ឡុង គីម ស្នងការរងផែនការ ងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយក ថវិការថ្នាក់ដឹកនាំ និងគ្រឿងឧបភោគ ប្រគល់ជូន ដល់គ្រួសារសពលោក អនុសេនីយ៍ឯក គាត់ សម្បត្តិ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំក្រាំងស្នាយ នៃអធិការដ្ឋាននគរបាលស្រុកឈូក ដែលស្ថិតនៅ ភូមិខ្នាចរមាស ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។ដែលបានទទួល មរណ:ភាព ដោយរោគាពាធ (សួត) កាលវេលាម៉ោង ១០ និង១០ នាទីព្រឹក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត តែងតែចាត់តាំងក្រុមការងារអញ្ជើញចូលរួម ព្រមទាំងដោះស្រាយជាបន្ទាន់ នូវសម្ភារ: និងថវិការ សមាគម មិត្តនគរបាលជាតិ ជូនដល់គ្រួសារ មន្ត្រីនគរបាលជាតិណាដែលមានទុក្ខធុរៈមិនដែលខកខាន។ សម្ភារ:រួមមាន៖ ថវិការស្នងការដ្ឋានចំនួន ១.០០០.០០០៛( មួយលាន រៀល), អង្ករចំនួន ០១បាវ ទម្ងន់៥០kg, ទឹកបរិសុទ្ធ ១០ កេស។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងមហាផៃ្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត សួរសុខទុក្ខ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដើម្បីសំដែងការដឹងគុណ ហើយសោកស្តាយ ជាទីបំផុត ចំពោះការបាត់បង់នូវធនធានមនុស្សយើងដែលធ្លាប់មានស្នាដៃក្នុងការបំពេញភារកិច្ចបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមកអស់ពីកម្លាំងកាយចិត្តធ្វើអោយយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន។

ទន្ទឹមនឹងគ្នានេះផងដែរ គ្រួសារសាច់ញាតិ នៃសពក៏បានថ្លែងងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែ ល លោកតែងតែបានយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទដែល មានទុក្ខ ដូចពេលនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *